លោក ឈា ប៊ុនរិទ្ធ ដឹកនាំក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ វាតម្លៃការងារកែលម្អប្រព័ន្ធធារាសាស្ត្រ


ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស សហការជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ និងវាយតម្លៃការងារកែលម្អជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រ ឆ្នាំ ២០១៧ និងផែនការឆ្នាំ ២០១៨ ក្នុងខេត្តពោធិ៍សាត់ ដែលរួមមាន ៖
១. ប្រព័ន្ធធារាសាស្រ្ត គុជនប់ ស្ថិតក្នុងឃុំក្បាលត្រាច ស្រុកក្រគរ
២.ប្រព័ន្ធធារាសាស្រ្ត ធ្លារម្អម ស្ថិតក្នុងឃុំបឹងកន្ទួតស្រុកក្រគរ​ (ផែនការឆ្នាំ​ ២០១៨)
៣. ប្រព័ន្ធធារាសាស្រ្ត បឹងព្រះពន្លៃ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកក្រវាញ
៤. ប្រព័ន្ធធារាសាស្រ្ត ក្រូចសើច ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន
៥. ប្រព័ន្ធធារាសាស្រ្ត កាប៉ាង​ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន
៦.​ ប្រព័ន្ធធារាសាស្រ្ត​ អន្លុងស្វាយ​ ស្ថិតក្នុងឃុំរំលេច​ ស្រុកបាកាន
៧.​ ប្រព័ន្ធធារាសាស្ត្រ​ រំលេច​ ស្ថិតក្នុងឃុំ​ រំលេច​ ស្រុកបាកាន ។