ប្រមុខការទូតកម្ពុជា-ឡាវ ជួបពិភាក្សាទ្វេភាគី មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមដោយផ្ទាល់ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រដ្ឋមន្រ្តីការបរទេសឡាវ ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានមកដល់ប្រទេសកម្ពុជា ដំណាលគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឯកឧត្តម វីវៀន បាឡាគ្រីសណាន់ (Vivian Balakrishnan) និង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២៕