គម្រោងកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ ៧៤ សម្រេចបាន ៥៥% ហើយ


គម្រោងកាត់ជួសជុលកំណាត់ផ្លូវជាតិលេខ ៧៤ ដោយក្រាលកៅស៊ូ DBST ប្រវែង ១៣០០ម ដែលមានទទឹង ៧ម និងប្រវែង ១២០ម ដែលមានទទឹង ១៥ម ចន្លោះគ.ម ១០+៣០០ ដល់គ.ម ២១+៤៨០ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ (ព្រំប្រទល់អន្តរជាតិកម្ពុជា វៀតណាម ត្រពាំងស្រែ) អនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់ បច្ចុប្បន្ន គម្រោងនេះ សម្រេចបាន ៥៥% ហើយនៃផែនការសរុប ដោយគិតត្រឹមថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៧។