ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជូនថ្នាក់ដឹកនាំ ចំនួន៤រូប នៅក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង ជូនថ្នាក់ដឹកនាំចំនួន៤រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងធនធានទឹក និងឧតុនិយម និងជាអគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប។

ក្នុងព្រះរាជក្រឹត្យដែលទទួលបាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា៖

*ទី១៖ ឯកឧត្តម ចាន់ ស៉ីណាត ជារដ្ឋលេខាធិការ
*ទី២៖ ឯកឧត្តម ស៉ិន វិសិទ្ធ ជាអនុរដ្ឋលេខាធិការ
*ទី៣៖ ឯកឧត្តម ហ៊ួង ស៊ុនថាន ជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន
*ទី៤៖ ឯកឧត្តម ជា សុខនី ជាអគ្គលេខាធិការរង អាជ្ញាធរទន្លេសាប ឋានៈស្មើអគ្គនាយក។