គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ រៀបចំពិធីផ្លូវការទទួលសមាជិកថ្មីជាង២០០នាក់ ដែលមកពីអតីត CNRP និងគណបក្សផ្សេងៗ


នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ គណបក្សប្រជាជនកម្ពុជាឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើពិធីផ្លូវការទទួលសមាជិកសមាជិកាថ្មី មកពីអតីតមន្រ្តីគណបក្សដទៃជាង២០០នាក់ ទៀត ដែលបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ដែរថា ពិធីទទួលស្វាគមន៍ជាផ្លូវការនេះ គឺបានធ្វើឡើងក្រោមអធិបតីភាព លោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល៕