ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញសំណេះសំណាល ជាមួយបងប្អូនប្រជាពលតាមខ្នងផ្ទះក្នុងសង្កាត់ជ្រោយចង្វារ


កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ បានអញ្ជើញសួរសុខទុក្ខលោក ពេជ សារឿន អតីតចៅសង្កាត់ជ្រោយចង្វារ ដែលកំពុងមានជម្ងឺជាទម្ងន់ សម្រាកព្យាបាលនៅគេហដ្ឋាន ។ បន្ទាប់មក ឯកឧត្តម បានចុះតាមខ្នងផ្ទះថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបាន
បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ . សង្កាត់អាណត្តិទី៤កន្លងមក ក្នុងនោះ ឯកឧត្ដម បានចូលរួមរំលែកទុក្ខ និងចូលបច្ច័យបុណ្យសពប្រជាពលរដ្ឋក្នុងភូមិ៣ ផងដែរ។