ឯកឧត្តម ពេជ្រ ប៊ុនធិន បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:និងនីតិវិធីនៃការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកានៃក្រសួងមុខងារសាធារណ:


ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៧ ឯកឧត្ដមកតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអញ្ជើញបើក សិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: និង នីតិវិធីនៃការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកានៃក្រសួងមុខងារសាធារណ:សិក្ខាសាលានេះប្រារព្វធ្វើរយ:ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់១២ កក្តដា ឆ្នាំ ២០១៧ នាខេត្តព្រះសីហនុ ។