រដ្ឋបាលរាជធានីភ្នំពេញបើកកិច្ចប្រជុំស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ


នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញបានប្រជុំស្ដីពី ការគ្រប់គ្រង និងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ដ្រីជំនាញ ក្រុមហ៊ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធ។

អង្គប្រជុំមានរបៀបវារៈចំនួនពីរដោយផ្ដោតសំខាន់លើការងារបច្ចេកទេស និងការងារគ្រប់គ្រង ដើម្បីធានាឱ្យបាននូវដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបភ្លាមៗចំពោះបទល្មើសដែលកើតមាន ព្រោះថាកាមេរ៉ាសុវត្ថិភាពដែលកំពុងតំឡើងលើទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយតបនូវតម្រូវការផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបម្រើដល់គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព។