ប្រមុខការទូតកម្ពុជា ជួបប្រជុំជាមួយតំណាងពិសេស ប្រមុខការទូតចិន


ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានជួបប្រជុំជាមួយ លោកស្រី យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា៕