ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចវិបុលសេនាភក្តី សាយ ឈុំ នាំអំណោយ និងផ្ដល់ថ្នាំព្យាលបាលដល់អ្នកកើតជំងឺកូវីដ នៅសង្កាត់បឹងសាឡាងខណ្ឌទួលគោក


លោក ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះសួរសុខទុក្ខផ្ដល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថ្នាំព្យាបាលដល់អ្នកជំងឺកូវីដ១៩ ស្ថិតនៅតាមខ្នងផ្ទះនីមួយៗ ក្នុងភូមិ-សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

ស្ថិតក្នុងឱកាសនេះ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោក ជា ពិសី បានជំរុញប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅតាមទីតាំងដែលសង្កាត់-ខណ្ឌ និងរដ្ឋបាលរាជធានីកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងសូមនាំកូនៗ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្កាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕