ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធប្រឡាយ M9 ក្នុងស្រុកបាណន់


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធប្រឡាយ M9 ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ដែលរួមមាន៖ ប្រឡាយរង ប្រវែង ១.៥០០ ម៉ែត្រ ប្រឡាយរងទី ២ ប្រវែង ២.៥៣០ ម៉ែត្រ និងសំណង់សិល្បការសរុប ចំនួន ១១ កន្លែង ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣២០ ហិកតា និងស្រូវប្រាំង ៣២០ ហិកតា ៕