ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤០នាក់ (ករណីនាំចូល១៥នាក់ និងសហគមន៍១២៥នាក់) ជាសះស្បើយ៣១១នាក់ និងស្លាប់១នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១៤០នាក់ ក្នុងនោះករណីនាំចូលចំនួន១៥នាក់ និងឆ្លងក្នុងសហគមន៍១២៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣១១នាក់ និងស្លាប់១នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,៤៩២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣០,០២៨នាក់, ស្លាប់សរុបចំនួន ៣,០៤៩នាក់៕