សម្តេចក្រឡាហោម ស ខេង បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១


នាព្រឹកថ្ងៃទី១១ កក្តដា នេះ នៅសាលប្រជុំនាទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំ កិច្ចប្រជុំបូកសរុបរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារបង្ការទប់ស្កាត់ និងបង្ក្រាបអំពើរជួញដូរមនុស្ស និងអំពើធ្វើ អាជីវកម្មផ្លូវភេទប្រចាំឆមាសទី១ និង ទិសដៅឆមាសទី២ ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សហៅកាត់ថា (គ ជ ប ជ)។