ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ប្រាប់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ថា ដោយសារសន្តិភាព ទើបប្រទេសយើងរីកចម្រើន


ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងប្រាប់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ថា ដោយសារសន្តិភាព ទើបប្រទេសជាតិយើងមានការរីកចម្រើន ។

ឯកឧត្តមថ្លែងបែបនេះ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ពេលជួបសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាជនពិការប្រភេទក១ និងក២ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងក្នុងឱកាសនោះថា «ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះបងប្អូនដែលជាអតីតយុទ្ធជនមានវ័យចំណាស់ ទទួលបានសុខភាពល្អតាមរយៈ ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ នឹងមានឱកាសចូលវត្ត រក្សាសីលប្រាំ សីលប្រាំបី រស់នៅប្រកបដោយសុខដុមរមនាផងដែរ» ។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសន្យាថា នឹងខិតខំបង្កើនប្រាក់ឧបត្ថម្ភប្រភេទ ១ ប្រភេទ ២ បន្តទៅទៀតនៅពេលដែលប្រទេសជាតិ បានរួចផុតពីការរាតត្បាតនៃជំងឺកូវីដ១៩ ៕