ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាតិ៍ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាងស្តុកទឹកទី ៣ និងទី ៥ ក្នុងស្រុកភ្នំក្រវាញ


ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាតិ៍ ចុះពិនិត្យស្ថានភាពទឹកនៅទំនប់អាងស្តុកទឹកទី ៣ និងទី ៥ ស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ព្រមទាំងលើកគម្រោងផែនការសម្រាប់ជួសជុល និងថែទាំឆ្នាំ ២០១៨ ។ ទំនប់អាងទឹកទាំងពីរនេះ មានលទ្ធភាពស្តុកទឹកបានប្រមាណ ៥០ លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាកសិករ នៅផ្នែកខាងក្រោមតាមដងស្ទឹងពោធិសាត់ ពិសេសនៅរដូវប្រាំង ៕