នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតីភាពក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ក្រោមដំបូលសន្តិភាព របស់គណបក្សប្រជាជនកម្ពុជា សរុបចំនួន ៤០៨នាក់ ។
ក្នុងពិធីនេះដែរក៏មានការចូលរួម ពីលោកអនុប្រធានក្រុមការងារ លោក លោកស្រីប្រធាន និងអនុប្រធាន ក្រុមការងារចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ រួមទាំងសមាជិក សមាជិកា មួយចំនួនទៀតផងដែរ ។
ជាមួយនោះដែរឯកឧត្តម ស ថេត ប្រធានក្រុមការងារក៏បាននាំយកអំណោយជាថវិកា និងសម្ភារ ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដេីម្បីផ្តល់ជូនដល់សមាជិកថ្មីទាំង ៤០៨នាក់ផងដែរ ៕















