ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថត្រីមាសទី១ និងលើកទិសដៅផែនការ សកម្មភាពការងារត្រីមាសទី២ ឆ្នាំ២០២២


(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងមេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបការងារកងរាជអាវុធហត្ថ ប្រចាំត្រីមាសទី១ និងលើកទិសដៅផែនការ សកម្មភាពការងារកងរាជអាវុធហត្ថត្រីមាសទី២ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ បានប្រព្រឹត្តធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង និងមេបញ្ជាការរាជធានី-ខេត្ត ព្រមទាំងនាយការិយាល័យ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធ Video Conterence៕