ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣០នាក់, ជាសះស្បើយ១២៧នាក់ និងស្លាប់ម្នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣០នាក់, ចំណែកអ្នកជំងឺជាសះស្បើយចំនួន១២៧នាក់ និងស្លាប់ម្នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៨១២នាក់, អ្នកជាសះស្បើយសរុបចំនួន១៣២,៣២៨នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕