ក្រុមការងារក្រសួងធនធានទឺក និងឧតុនិយម ចាប់ផ្តើមកាយបើកទំនប់ការពារការដ្ឋានសាងសង់សំណង់បង្ហៀរតាម៉ុក


នៅរសៀលថ្ងៃទី ១២ ខែកក្កដា នេះ ក្រុមការងារក្រសួងធនធានទឺក និងឧតុនិយម បានចាប់ផ្តើមកាយបើកទំនប់ការពារការដ្ឋានសាងសង់សំណង់បង្ហៀរតាម៉ុកហើយ ដើម្បីបង្វែរចរន្តទឹកឱ្យហូរកាត់តាមសំណង់បង្ហៀរជាប្រក្រតីឡើងវិញ ខណៈការដ្ឋាននេះសម្រេចលទ្ធផលបានប្រមាណ ៩៥ % ។