ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បាននាំយកអំណោយសប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលី ចែកជូនដល់គ្រួសារខ្វះខាត និងចាស់ជរាចំនួន៥ភូមិ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ចែកអំណោយរបស់សប្បុរសធម៌របស់ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី ជូនដល់គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាចំនួន ៥ភូមិ ស្មើនឹង ៦០គ្រួសារ ស្ថិតក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។

អំណោយសប្បុរសធម៌នេះ បានមកពីសមាគមន៍ AUSTRALASIAN BUSINESS ASSOCIATION ដែលមានលោក សារ៉ា ណារី ជាប្រធានសមាគមន៍ និងលោក SITH-TEE TAN ជាអនុប្រធានសមាគមន៍ និងលោកស្រី ទីង បូរមី ជាលេខា ហើយក៏ជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី។

ពិធីនេះ ក៏មានការចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុមការងារចុះជួយសង្កាត់ រដ្ឋបាលក្រុងបាវិត រដ្ឋបាលសង្កាត់ និងមេភូមិ។

ក្នុងនាមប្រជាពលរដ្ឋក្រុងបាវិត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាគមន៍ AUSTRALASIAN BUSINESS ASSOCIATION ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានយកចិត្តទុកដាក់ និងផ្តល់នូវសន្តានចិត្តសប្បុរសជួយសម្រាលជីវភាពរស់នៅរបស់ជនជាតិខ្មែរដូចគ្នា ដែលកំពុងមានជីវភាពខ្វះខាត៕