ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ របស់វៀតណាមចូលជួបជូនពរឆ្នាំថ្មី!


(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ ត្រាន ហូទ្រឿង ចូលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ក្នុងពិធីជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៧វៀតណាមផងដែរ។

កាលពីរសៀលថ្ងៃម្សិលមិញនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអនុញ្ញាតឱ្យប្រតិភូបញ្ជាការដ្ឋានអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឯកឧត្តមវេសេនីយ៍ឯក ឡេ អាញ់ទឹង មេបញ្ជាការរងបញ្ជាការដ្ឋានអង្គទ័ពទី៤ ចូលជួបសំណេះសំណាល និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះផងដែរ៕