ឯកឧត្តម រស់ សូផាន់ អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោក ទេព វណ្ណហេង ជាប្រធានមន្ទីរមុខងារសាធារណ: ខេត្តតាកែវ


ខេត្តតាកែវ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម រស់ សូផាន់ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណ: តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និង លោក យស់ ណាស៊ី អភិបាលរង នៃគណ:អភិបាលខេត្តតាកែវ តំណាងឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោក ទេព វណ្ណហេង ជាប្រធានមន្ទីរមុខងារសាធារណ: ខេត្តតាកែវ។ កាតែងតាំងនេះគឺជាមោទនភាពមួយរបស់ក្រសួងមុខងារសាធារណ: ដែលបានចូលរួមអនុវត្តគោល នយោបាយរបស់រាជរដ្ឋបាលស្តីពីលើកកម្ពស់ជនពិការឱ្យបានកាន់មុខតំណែងសំខាន់ៗ ។