ព្រឹកស្អែក ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយពិនិត្យលើរបៀបវារៈចំនួន២


ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃយ៍ព្រឹទ្ធសភា ដោយពិនិត្យ និងសម្រេចលើរបៀបវារៈ ចំនួន២។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធភាព នៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ស្អែកនេះ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន២រួមមាន៖

ទី១៖ ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧត្តុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូមគាមអនាម័យ នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។

និងទី២៖ កំណត់របៀបវារៈ និងការបរិច្ឆេទសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤៕