ព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ


(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ព្រឹទ្ធសភា បានអនុម័តគាំទ្រទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

ការអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់នេះ បានធ្វើឡើងក្នុង សម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំលើកទី៨នេះ ដំណើរការមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប ដោយអង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់នេះ ដោយឥតកែប្រែចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕