ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំមន្ត្រីជំនាញរបស់មន្ទីរធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងខេត្តប៉ៃលិន


ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួង និងមន្ត្រីរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ ចំនួន ០២ កន្លែង គឺ ៖
១- ប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
២- ប្រព័ន្ធធារាសាស្ត្រអូរដូនតា ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
អំឡុងពេលចុះពិនិត្យការងារនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងមន្ទីរ ឱ្យបន្តយកចិត្តទុកដាក់ថែទាំសមិទ្ធផលដែលមានស្រាប់ និងធ្វើអនុត្តរភាពបន្ថែម ធ្វើយ៉ាងណាប្រើប្រាស់ឱ្យអស់នូវសក្តានុពលនៃទឹកដែលមាន ព្រមទាំងធ្វើការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ ដោយឈលើគោលការណ៍សមភាព ៕