នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ មានប្រារព្ធនៅកិច្ចប្រជុំឆ្លងផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តបន្តឆ្នាំ ២០១៧-២០១៨ ដឹកនាំសម្របសម្រួលដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អញ្ចើញចូលរួមក្នុងអង្គសិក្ខាសាលានេះមានឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងខេត្ត អគ្គលេខាធិការ អគ្គស្នងការរង អគ្គនាយករង លោក - លោកស្រី មកពី ក្រសួង ស្ថប័ន រាជធានី-ខេត្ត និងអង្គការដៃគូជាច្រើនទៀត។
លោកជំទាវ ជូ ប៊ុនអេង បើកកិច្ចប្រជុំឆ្លងផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់អនុវត្តបន្តឆ្នាំ ២០១៧-២០១៨
