មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះអនុវត្តកិច្ចដំណើរការការងារកែលំអប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកដង្កោ


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ដង្កោ ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ដែលរួមមាន ទំនប់អាងទឹក ប្រវែង ២.៥០០ ម៉ែត្រ និងប្រឡាយមេ ប្រវែង ៣.២០០ ម៉ែត្រ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣០០ ហិកតា និងស្រូវប្រាំង ចំនួន ២០០ ហិកតា ៕