ឯកឧត្តមវេជ្ជ. សុះ មុះសិន អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាអង្ករជូន ប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន២៨៦គ្រួសារ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល


ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
ឯកឧត្តមវេជ្ជ្ជ. សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន២៦៨គ្រួសារ មកពីភូមិចាមលើ១៦៨គ្រួសារ និងភូមិចាមក្រោម ចំនួន ១០០គ្រួសារ ឃុំព្រែកថ្មី ស្រុកកោះធំ
ខេត្តកណ្តាល ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

ជាមួយគ្នានេះឯកឧត្តមវេជ្ជ. ក៏បានជំរុញដល់ប្រជាពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស និងដូសជំរុញអោយបានគ្រប់ៗគ្នា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា អង្ករហ្សាកាត់ដែលបានចែកជូន សរុប ចំនួន ២៦៨០គីឡូក្រាម គិតជាថវិកាសរុបចំនួន ១១,៥២៤,០០០រៀល ។