សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នឹងអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់ប្រទេសបារាំង ដើម្បីបន្តពិនិត្យ និងតាមដានស្ថានភាពសុខភាព រយៈពេល ០១សប្តាហ៍។
សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការអញ្ជើញទៅពិនិត្យសុខភាពនេះ ធ្វើឡើងតាមការតម្រូវរបស់វេជ្ជបណ្ឌិតនៅប្រទេសបារាំង និងដោយបានការ អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីបានអញ្ជើញ ពិនិត្យសុខភាព និងទទួលការព្យាបាលដោយជោគជ័យ កាលពីដើមខែសីហា-កញ្ញា ឆ្នាំ២០២១ កន្លងទៅ។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដើម្បីពិនិត្យសុខភាព។ បន្ទាប់ពីទទួលដំណឹងនេះ លោក សម រង្ស៉ី ដែលកំពុងមានវត្តមាននៅអាមេរិក និងបក្ខពួករបស់ខ្លួន បានបំភ្លៃថា សម្តេចក្រឡាហោម ស ខេង បានជួបជាមួយ លោក សម រង្ស៉ី នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ក៏ធ្លាប់បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដើម្បីពិនិត្យសុខភាព។ បន្ទាប់ពីទទួលដំណឹងនេះ លោក សម រង្ស៉ី ដែលពេលនោះកំពុងមានវត្តមាននៅអាមេរិក និងបក្ខពួករបស់ខ្លួន បានបំភ្លៃថា សម្តេចក្រឡាហោម ស ខេង បានជួបជាមួយរូបលោក នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។
ទោះជាយ៉ាងនេះក្តី ព័ត៌មាននេះក៏ត្រូវបាន ក្រសួងមហាផ្ទៃ និងសម្ដេចក្រឡាហោម ស ខេង ច្រានចោលភ្លាមៗ នឹងវាប្រដាងការពិតអំពីការបំភ្លៃរបស់ក្រុមប្រឆាំងផងដែរ៕