កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ របស់ក្រុមការងាររៀបចំអង្គការចាត់យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអឺរ៉ុប ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់


រសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហួត ហាក់ សមាជិកគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអឺរ៉ុប បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ របស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំទ្វីបអឺរ៉ុប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាសមាជិកក្រុមការងារ សរុបចំនួន ៣៥រូប នៅវិមាន ៧មករា ខណ្ឌចំការមន រាជធានីភ្នំពេញ៕