បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន និងសកម្មជន២៨៤នាក់ នៅខេត្តបន្ទាយមានជ័យ ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា


គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានទទួលសមាជិកថ្មីចំនួន១២៥៩នាក់ ពីគណបក្សនយោបាយផ្សេងៗដែលពួកគេបានចាកចេញ ក្នុងនោះក៏មានបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធិ និងបម្រុងរបស់គណបក្សភ្លើងទៀនចំនួន១១នាក់ និងសកម្មជនជិត៣០០នាក់ផងដែរ។

យោងតាមរបាយការណ៍របស់គណបក្សប្រជាជនខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំចំនួន១១រូប របស់គណបក្សភ្លើងទៀន រួមមាន៖ នៅស្រុកអូរជ្រៅចំនួន៧នាក់, នៅស្រុកស្វាយចេកចំនួន៣នាក់ និងនៅស្រុកព្រះនេត្រព្រះម្នាក់។