ត្បូងឃ្មុំ៖ ប្រធានក្រុមការងារគណបក្សចុះជួយឃុំកោងកាង បេីកទ្វាស្វាគមន៍សមាជិកថ្មីជានិច្ច ដោយមិនរេីសអេីងនៅពេលមានសមាជិកចង់មករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្ដម ឯក ក្រិត្យ ប្រធានក្រុមការងារគណបក្សចុះជួយឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តំណាង ឯកឧត្ដម វង សូត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះជួយស្រុកពពាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា គណបក្សប្រជាជនកម្ពុជាគឺបេីកទ្វារស្វាគមន៍សមាជិកថ្មីៗជានិច្ច ដោយមិនគិតថាមកពីគណបក្សណាមួយឡេីយដែលចង់មករួមជីវភាពជាមួយគ្នា។ ការថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាល និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុប២២៥នាក់ នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។ ឯកឧត្ដម ឯក ក្រិត្យ បានបញ្ជាក់ទៀតថា ក្នុងនាមយេីងជាសមាជិកគណបក្សត្រូវរួមគ្នាការពារ និងចូលរួមថែរក្សាសុខសន្តិភាពដែលកេីតចេញពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ជាមគ្គទេសក្នុងការនាំសន្តិភាពមកដល់ពួកយេីង។
ឯកឧត្ដម ឯក ក្រិត្យ បានបន្ថែមទៀតថា ជាការពិតបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺជាអ្នកស្រឡាញ់សន្តិភាព និងការអភិវឌ្ឍន៍។ ហើយសម្រេចចិត្តចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ជាកិច្ចការមួយដ៏ត្រឹមត្រូវបំផុត ព្រោះគណបក្សប្រជាជន មានចក្ខុវិស័យ និងគោលនយោបាយដឹកនាំយូរអង្វែង។ ការចូលរួមនេះ ជាចំណែកមួយជាមួយរាជរដ្ឋាភិបាល ក្នុងដឹកនាំប្រទេសជាតិទាំងអស់គ្នាប្រកបដោយការអភិវឌ្ឍន៍ជានិរន្ត។ ឯកឧត្តមបន្តថា ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ ជ្រើសរើសជីវភាពនយោបាយ ទៅតាមការពេញចិត្ត។ ការជ្រើសរើគណបក្សនយោបាយដ៏ត្រឹមត្រូវ មានន័យថា យើងទាំងអស់គ្នាបាន និងកំពុងស្រឡាញ់លទ្ធិ ប្រជាធិបតេយ្យពិតប្រាកដ និងមានតែការបោះឆ្នោតមួយគត់ដែលធ្វើឲ្យប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើតំណាង ដឹកនាំដែលខ្លួនពេញចិត្ត។
ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះឲ្យបានគ្រប់គ្នា។
សមាជិកគណបក្សដែលទើបចូលថ្មីលើកឡើងថា ពួកគេស្ម័គ្រចិត្តរួមជីភាពជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺដោយសារ បានឃើញយ៉ាងច្បាស់ នូវគោលនយោបាយក្នុងការដឹកនាំប្រទេស និងគុណ បំណាច់ ដ៏មហាធំធេង របស់ សម្តេច តេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសង្គ្រោះជាតិឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី ៧មករា ឆ្នាំ ១៩៧៩ និងបានទប់ស្កាត់មិនឲ្យរបបដ៏យង់ឃ្នងនេះវិលត្រឡប់មកវិញ, បានដណ្តើមមកជូនប្រជាជនវិញ នូវសិទ្ធិសេរីភាពគ្រប់យ៉ាង សេចក្ដីថ្លៃថ្នូរ និងលិទ្ធិប្រជាធិបតេយ្យ, បានការពារយ៉ាងគត់មត់នូវសមិទ្ធផលរបស់ជាតិ ធ្វើជាកម្លាំងស្នូល ក្នុងការដោះស្រាយស្ថិរភាព នៃរាជបល្ល័ង្ក និងរក្សាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងនៅយ៉ាងសុខសាន្ត, បានកសាងសមិទ្ធ ផលលើគ្រប់វិស័យ មានផ្លូវ ស្ពាន ទំនប់ប្រឡាយ មណ្ឌលអភិវឌ្ឍន៍ សាលារៀន មន្ទីរ ពេទ្យ វត្តអារាមជាដើម៕