លោក ម៉ននី បណ្ឌិត នាំអំណោយកាកបាទក្រហម ជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្ទាក់រលំផ្ទះ


រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត ក្នុងនាមជាប្រធានអនុសាខាកាកបាទក្រហមស្រុកស៊ីធរកណ្តាល​ បានដឹកនាំសហការី ដោយមានការចូលរួមពីព្រះសង្ឃ, ប្រធានការិយាល័យ ធម្មការស្រុក, ក្រុមប្រឹក្សាឃុំពោធិ៍ទី, លោកមេភូមិស្វាយសាក់ នាំយកអំណោយកាកបាទក្រហម ទៅជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ រលំផ្ទះ និងរបើកតំបូល នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ចំនួន០២ គ្រួសារ ដែលមានឈ្មោះដូចខាងក្រោម៖
1. ឈ្មោះ មិន កិ ភេទ ស្រី អាយុ 56 ឆ្នាំ នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី
2. ឈ្មោះ សៅ ទៀង ភេទ ស្រី អាយុ 33 ឆ្នាំនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី
ដោយក្នុងមួយគួសារៗទទួលបាន សម្ភារៈផ្ទះបាយ ០១ ឃីត, សម្ភារៈដំណេក ០១ ឃីត, សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ០១ ឃីត, ទឹកបរិសុទ្ធអង្គរពូរ៉ូ ០២ កេស និងថវិកា 100,000 រៀល សរុបថវិកា 200,000 រៀល។