នៅសាល្រជុំវិមាន៧មករា នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ ដោយពិភាក្សាអំពីលទ្ធផលការងារ និងផែនការសកម្មភាពដេីម្បីពង្រីកអង្គការចាត់តាំង និងសាខាបក្ស នៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨។
អង្គប្រជុំបានពិភាក្សាបន្ថែមលេីការងារ៖
*ពង្រឹងសកម្មភាពការងារ និងរៀបចំផែនការការងាររបស់គណកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨
*រៀបចំបង្កេីតសាខាចំណុះបន្ថែមរបស់គណកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ ដូចជា៖ សាខាហិរញ្ញវត្ថុ សាខាចាត់តាំង សាខាយុវជន សាខាស្រាវជ្រាវ និងបច្ចេកវិទ្យាព័ត៌មាន។
*រៀបចំការបង្កេីតគណកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ តាមបណ្តារាជធានី-ខេត្ត។
*ពង្រីកសមាជិកគណកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ ជាយុវជនក្រៅប្រព័ន្ធ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានរំលឹកឱ្យសមាជិក សមាជិកា ដែលមានតួនាទីក្នុងអង្គការចាត់តាំងរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ ត្រូវតែបង្កេីនការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ លេីការអនុវត្តភារកិច្ចតាមការចាត់តាំងឱ្យមានប្រសិទ្ធភាពខ្ពស់ នូវសមាជិកមួយរូប ជាសម្លេងឆ្នោតមួយសន្លឹកបានការរបស់គណបក្សប្រជាជនកម្ពុជា ហេីយត្រូវពង្រីកសមាជិករបស់ខ្លួនដែលជាយុវជនក្រៅប្រព័ន្ធឱ្យបានកាន់តែច្រេីនឡេីង។