សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលដីជាង៥៨ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ ក្នុងខេត្តបន្ទាយមានជ័យ ជូនពលរដ្ឋប្រើប្រាស់អាស្រ័យផល


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការកែសម្រួលផ្ទៃដីទំហំ ៥៨ហិកតា ១៦អា និង៦៨សង់ទីអា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផល។

ក្នុងអនុក្រឹត្យនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្ទៃដីនេះពាក់ព័ន្ធនឹងក្បាលដីចំនួន២២បណ្ណ ស្ថិតក្នុងភូមិកាបៅ និងភូមិកំពង់ក្រសាំង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន៖