ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង នាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន ចូលបុណ្យ១០០ថ្ងៃ នាយឧត្តមសេនីយ៍ សុខ សារឿន


(កណ្ដាល)៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បាននាំយកសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលបុណ្យខួបគម្រប់១០០ថ្ងៃ សពនាយឧត្តមសេនីយ៍ សុខ សារឿន អតីតរដ្ឋលេខាធិការក្រសួងការពារជាតិ។

ក្រុមគ្រួសាររបស់នាយឧត្តមសេនីយ៍ សុខ សារឿន សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ជន្មានយុយឺនយូ បន្តដឹកនាំមាតុភូមិកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

គ្រួសារសព នាយឧត្តមសេនីយ៍ សុខ សារឿន ក៏បានសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សមប្រកបជួបនូវពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕