លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យខួបគម្រប់១ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាំ អ៉ីវតឹក


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យខួបគម្រប់១ឆ្នាំ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា៖ ឯកឧត្តម ត្រាំ អុីវតឹក ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរេាគាពាធ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាំ អុីវតឹក សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕