ឯកឧត្តម ស ថេត ចាត់ឲ្យក្រុមការងារ ចុះត្រួតពិនិត្យ និងស្តារលូសំអាតឡើងវិញ កុំឱ្យទឹកលិចនៅពេលភ្លៀងខ្លាំង ក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ


ដោយឃើញពីផលលំបាក និងស្ថានភាពជាក់ស្តែង នៃការលិចទឹកនៅពេលដែលមានភ្លៀងខ្លាំង នៅតាមផ្លូវមួយចំនួននៅក្នុងភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយង្កាត់បឹងទំពន់១ និងជួយការងារបន្ថែមលើសង្កាត់បឹងទំពន់២ បានចាត់ឲ្យក្រុមការងារចុះត្រួតពិនិត្យ និងធ្វើការស្តារលូឡើងវិញ ដើម្បីឲ្យទឹកលិច តទៅទៀតនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ជាក់ស្តែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោយមានការចាត់ចែងរួចមក, លោក សាន សុខសីហា បានចុះត្រួតពិនិត្យលើផ្លូវដែលរងលិចខ្លាំងនៅពេលភ្លៀងធ្លាក់ ដើម្បីធ្វើការស្តារលូសំអាតឡើងវិញ ធ្វើយ៉ាងណាដើម្បីឱ្យទឹកហូរ បានលឿន កុំឱ្យមានការលិចទឹកនៅពេលភ្លៀងខ្លាំង ហើយក៏បាននាំយកថវិកាចំនួន៥១០ដុល្លារ ជាលើកទី២ ជូនដល់ក្រុមការងារសម្រាប់ចំណាយលើការស្តាលូរនេះផងដែរ។

លោក សាន សុខសីហា បានថ្លែងថា ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់បានបញ្ចប់ ហើយជាលទ្ធផលគណបក្សប្រជាជនកម្ពុជា និយាយជារួម បានឈ្នះសម្លេងឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមមូលដ្ឋាននោះ និងនិយាយ ដោយឡែក សម្រាប់សង្កាត់បឹងទំពន់១ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ គណបក្សប្រជាជនកម្ពុជា បាននាំមុខរហូតបានទទួលតំណែងជាចៅសង្កាត់នោះ លោក ស ថេត បានកោះប្រជុំភ្លាមៗដោយចាត់ចែងឲ្យក្រុមការងារ តាមភូមិ ត្រូវបន្តសកម្មភាពរបស់ខ្លួន មិនត្រូវនៅបង្អង់យូរនោះឡើយ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋតាមមូលដ្ឋានទាំងនោះ៕