លោកជំទាវ ភឿង សកុណា អនុញ្ញាតឲ្យគណៈប្រតិភូអង្គការបវរកញ្ញាពិភពលោក ចូលសម្តែងការគួរសម


ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យគណៈប្រតិភូអង្គការ​បវរកញ្ញាពិភពលោក ដឹកនាំដោយលោក Ratanak Roth Oeurn-Kent សមាជិកអចិន្រ្តៃយ៍ បានចូលសម្តែងការគួរសម និងជម្រាបជូនពីគម្រោងនៃ ការរៀបចំកម្មវិធីប្រកួតបវរកញ្ញាពិភពលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា និងសូមគាំទ្រ ចំពោះគម្រោងនៃការរៀបចំកម្មវិធីនេះ ដែលនឹងមានបវរកញ្ញាជាង ៨០ប្រទេស ជុំវិញពិភពលោកនឹងមកចូលរួមប្រកួត។