អភិបាលស្រុកស៊ីធរកណ្ដាល អញ្ចើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក(២០១៨-២០២០)


ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល និងក្នុងនាមប្រធានក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគស្រុក បានអញ្ចើញជាគណៈអធិបតីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការរៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក (២០១៨-២០២០)
ដោយមានការចូលរួមពី សមាជិកប្រឹក្សាស្រុក,ការិយាល័យជំនាញជុំវិញស្រុក,មន្ត្រីសាលាស្រុក និងមន្រ្តីបច្ចេកទេសគាំទ្រឃុំ សរុបចំនួន 31 នាក់ ស្រី ០៩ នាក់ នៅសាលប្រជុំសាលាស្រុកស៊ីធរកណ្ដាល។