រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧
លោក ម៉ននី បណ្ឌិត អភិបាល នៃគណ:អភិបាលស្រុកស៊ីធរកណ្ដាល រួមជាមួយលោក ពេជ្រ ប៉ូឡា ប្រធានការិយាល័យ ប្រតិបត្តិស្រុក ប្រធានមន្ទីពេទ្យ មណ្ឌលសុភាព និងសហការី បានចុះពិនិត្យមើល ដំណើរការ សាងសង់មណ្ឌលសុខភាពឃុំល្វេ ដែលកំពុងសាងសង់ បានប្រហែល៦០%ហើយ នេះជាសមិទ្ឋិផលថ្មីមួយទៀតដែលកំពុងកើតឡើង ដែលស្ថិតនៅក្នុងភូមិកោងទន្លេលើ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
ឆ្លៀតឱកាសជាមួយគ្នានោះដែរ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល និងលោក េពជ្រ ប៉ូឡា ប្រធានការិយាល័យប្រតិបត្តិស្រុក ព្រមទាំងសហការី បានបន្ដដំណើរចុះធ្វើយុទ្ធនាការដាក់ថ្នាំ អាលបែត តាមពាងទឹក អាងទឹក និងកន្លែងដែលអាចដក់ទឹកបាន ដល់ខ្នងផ្ទះប្រជាជន ដើម្បីការពារកុំអោយកើត និងទប់ស្កាត់ដង្កូវទឹក បង្កជាមូសខ្លា និងជំងឺផ្សេងៗ ដែលស្ថិតនៅក្នុងភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។