លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន “បញ្ហាអ្វីក៏ដោយ យើងអាចដោះស្រាយរកចំនុចឈ្នះទាំងអស់គ្នាបាន លុះត្រាតែយើងចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក”


– រាល់ទុក្ខកង្វល់ និងសំណូមពររបស់បងប្អូន ខ្ញុំជាតំណាងពុកម៉ែបងប្អូនតែងតែ ជួបគ្នារកដំណេះស្រាយ គ្រប់ និតិវិធីច្បាប់ ដើម្បី ទទួលបាន ចំណុច ឈ្នះៗទាំងអស់គ្នា ជៀសវាង ការចាញ់បោកពាក្សញុះញង់ ពីសំណាក់គណបក្សនយោបាយ បោកប្រាស់ មួយចំនួន តែងតែយកបងប្អូនជាឈ្នាន់កេងចំណេញបោកប្រាស់សន្លឹកឆ្នោតពីបងប្អូននាពេលកន្លងមក !
– បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៤ក្រុមគ្រួសារបានសុំ ជួបពិភាក្សា ដើម្បីស្តាប់នូវទុក្ខកង្វល់របស់ពួកគាត់ជា អាជីវករលក់ដូរនៅផ្សារព្រំខាងក្រោម ប្រឈមមុខ និងបញ្ហាច្បាប់មួយចំនួន !
– រាល់សំណូមពររបស់បងប្អូន នាងខ្ញុំនិងខិតខំប្រឹងប្រែងជួយរកដំណេះស្រាយអោយបានសមស្របតាមនិតិវិធីច្បាប់ ដើម្បី ផ្តល់ពេលវេលា សមរម្យ អោយបងប្អូនត្រៀមលក្ខណៈអោយបានល្អ សំរាប់ផ្លាស់ប្តូរទីកន្លែងប្រកបអាជីវកម្មដើម្បីជីវភាពប្រចាំថ្ងៃ !
20-07-17