រាជរដ្ឋាភិបាលប្រារព្ធទិវា៨មីនា


Wemon day 09 03 16 2 copy

     រាជ​រដ្ឋា​ភិបាល​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី ​៨​មីនា​ ម្សិលម៉ិញ ដោយ​បាន​កត់​ត្រា​រូប​ភាព​វិជ្ជ​មាន​ និង​អ​វិជ្ជ​មាន​នានា​ដែល​ស្ត្រី​បាន​ជួប​ប្រទះ និង​កិច្ច​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ ដើម្បី​លើក​កំពស់​តម្លៃ​ និង​សិទ្ធិ​នារី​ផង​ដែរ​ ។

     ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ ៨​មីនា​ ឆ្នាំ​នេះ បាន​អញ្ជើញ​ចូល រួម​ជា​កិត្តិ​យស​ខ្ពង់​ខ្ពស់​ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន និង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន​ សែន​ ។ ទិវា​នារី​អន្តរ​ជាតិ ៨​មីនា ឆ្នាំ​នេះ​ គឺ​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «​វិនិយោគ​លើ​សម​ភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​» មាន​ទិស​ដៅ​បង្កើន និង​ពង្រឹង​ភាព​អង់​អាច​របស់​ស្រ្តី និង​ក្មេង​ស្រី​ និង​ការ​យល់​ដឹង​អំពី​សិទ្ឋិ​មនុស្ស​របស់​ស្ត្រី និង​ក្មេង​ស្រី ការ​ចូល​រួម​ពេញ​លេញ​ និង​ស្មើ​ភាព​របស់​ស្ត្រី​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នៅ​គ្រប់​កម្រិត ការ​ពង្រឹង​យន្ត​ការ​គណ​នេយ្យ​ភាព​សំរាប់​សម​ភាព​យែនឌ័រ (​Gender​) និង​ការ​បន្ត​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្ត្រី​ ក្នុង​វិស័យ​សេដ្ឋ​កិច្ច ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​សម​ធម៌ និង​កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ។ បើ​ទោះ​បី​ជា​រូប​ភាព​វិជ្ជ​មាន​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី បាន​បង្ហាញ​លទ្ធ​ផល​ល្អ​យ៉ាង​ណា​ក៏​ដោយ សម្តេច​តេជោ​សែន ក៏​បាន​មាន​ប្រសាសន៍​បង្ហាញ​ចំណុច​មួយ​ចំនួន​ ដែល​ប្រឈម​ចំពោះ​កិច្ច​ប្រឹង​ប្រែង​លើក​កម្ពស់​ស្ត្រី និង​ករណី​អ​សីលធម៌ ហិង្សា​នានា​ ដែល​ស្ត្រី​កំពុង​ជួប​ប្រទះ​នា​បច្ចុប្បន្ន ។

     សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​អំពាវ​នាវ​អោយ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ រួម​ទាំង​ដៃ​គូ​អភិ​វឌ្ឍន៍ អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល សូម​ចូល​រួម​ក្នុង​កិច្ច​ការពារ លើក​កំពស់​សិទ្ធិ​ស្ត្រី និង​ផ្តល់​ឱកាស​អោយ​ស្ត្រី​ចូល​រួម​ក្នុង​ការ​ងារ​សង្គម​ប្រកប​ដោយ​សម​ធម៌​ ។ ទន្ទឹម​នឹង​នេះ សម្តេច​បាន​ប្រសាសន៍​ជំរុញ​ឱ្យ​ស្ត្រី​ខ្លួន​ឯង ត្រូវ​បង្កើន​ការ​អប់រំ​ពង្រឹង​សមត្ថ​ភាព ​ដើម្បី​ជួយ​ខ្លួន​ឯង​ឱ្យ​មាន​ភាព​រឹង​មាំ ដើម្បី​ជម្នះ​ឱ្យ​បាន​នូវ​ពាក្យ​ថា «ស្ត្រី​មិន​អាច​ធ្វើ​ការងារ​ធំ​ដុំ​បាន​» ។ សម្តេច​បាន​រំលឹក​ថា គ្រប់​ស្ត្រី យុវតី​ទាំង​អស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​តាម​រយៈ​ការ​អប់រំ អភិ​វឌ្ឍន៍​សមត្ថភាព​ដើម្បី​ជួយ គ្រួសារ និង​សង្គម​ ។

សម្តេចយល់ព្រមផ្លល់​បៀវត្សកូនមន្រ្តី Wemon day 09 03 16 4 copy

Wemon day 09 03 16 5 copy Wemon day 09 03 16 6 copy

Wemon day 09 03 16 7 copy Wemon day 09 03 16 8 copy

Wemon day 09 03 16 9 copy Wemon day 09 03 16 10 copy