ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន


នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីនេះបានប្រព្រឹត្តទៅនៅមូលដ្ឋានស្ថាបនាផ្លូវថ្នល់ (អូរដឹម) ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Li An អគ្គទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការ បុគ្គលិករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា៖ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបាននឹងកំពុងពង្រឹងនិងពង្រីកលើគ្រប់វិស័យ ជាពិសេស វិស័យដឹកជញ្ជូនដែលមានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ភាគីនៃប្រទេសទាំងពីរ កំពុងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយភ្ជាប់ជាមួយនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់មួយ វិថីមួយរបស់ចិន ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការបញ្ចប់ការសិក្សាផែនការមេ អភិវឌ្ឍផ្លូវល្បឿនលឿន និងចងក្រងផែនការបណ្តាញផ្លូវថ្នល់របស់កម្ពុជា។ តាមរយៈ ក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន បានជួយផ្ដល់ការបណ្ដុះបណ្ដាលពង្រឹង សមត្ថភាព ដល់មន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន២០រូប លើការគ្រប់គ្រង សាងសង់ផ្លូវល្បឿនលឿន និងជាពិសេស បានផ្ដល់សម្ភារៈបរិក្ខា គ្រឿងចក្រថែទាំផ្លូវថ្នល់ នាពេលនេះ ដែលមានតម្លៃសរុបប្រមាណមាណ ១លានដុល្លារ អាមេរិក។
ទន្ទឹមនឹងការទទួលបាននូវសម្ភារៈបរិក្ខាគ្រឿងចក្រដ៏មានសារៈសំខាន់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបាន ណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ក្រោមឪវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់លើកការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់សម្ភារៈបរិក្ខា និងគ្រឿងចក្រ ទាំងអស់នេះឱ្យបានត្រឹមត្រូវចំទិសដៅ និងប្រកបដោយការទទួលខុស។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនថា៖ សមិទ្ធផលដែលយើងសម្រេចបាន នាពេលគន្លងមក រួមទាំងថ្ងៃនេះផងនោះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកម្ពុជា-ចិន ដូច្នេះ យើងត្រូវរួមគ្នា បន្តនូវ វប្បធម៌ កិច្ចសហប្រតិបត្តិការនេះ ឲ្យបានល្អរហូតតទៅ។
ចុងក្រោយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន ជាពិសេសប្រជាពលរដ្ឋនិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តជិតស្និទ្ធិ និងមានទំនាក់ទំនងចំណងមិត្តភាពជាប្រវត្តិសាស្រ្តដ៏យូរលង់ ដែលបានផ្តល់សម្ភារៈរិក្ខាគ្រឿងចក្រយ៉ាងច្រើនមកក្រសួងសាធារណការ និងដឹកជញ្ជូន។
Image may contain: 13 people, people standing
Image may contain: 7 people, people smiling, people standing, wedding and suit
Image may contain: 1 person, suit and flower
Image may contain: 7 people, people sitting
ពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន—នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារបរិក្ខារគ្រឿងចក្រ ពីក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ពិធីនេះបានប្រព្រឹត្តទៅនៅមូលដ្ឋានស្ថាបនាផ្លូវថ្នល់ (អូរដឹម) ស្ថិតនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Li An អគ្គទីប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីរាជការ បុគ្គលិករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានគូសបញ្ជាក់ថា៖ ទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបាននឹងកំពុងពង្រឹងនិងពង្រីកលើគ្រប់វិស័យ ជាពិសេស វិស័យដឹកជញ្ជូនដែលមានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ភាគីនៃប្រទេសទាំងពីរ កំពុងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដោយភ្ជាប់ជាមួយនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់មួយ វិថីមួយរបស់ចិន ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីការបញ្ចប់ការសិក្សាផែនការមេ អភិវឌ្ឍផ្លូវល្បឿនលឿន និងចងក្រងផែនការបណ្តាញផ្លូវថ្នល់របស់កម្ពុជា។ តាមរយៈ ក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន បានជួយផ្ដល់ការបណ្ដុះបណ្ដាលពង្រឹង សមត្ថភាព ដល់មន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន២០រូប លើការគ្រប់គ្រង សាងសង់ផ្លូវល្បឿនលឿន និងជាពិសេស បានផ្ដល់សម្ភារៈបរិក្ខា គ្រឿងចក្រថែទាំផ្លូវថ្នល់ នាពេលនេះ ដែលមានតម្លៃសរុបប្រមាណមាណ ១លានដុល្លារ អាមេរិក។ទន្ទឹមនឹងការទទួលបាននូវសម្ភារៈបរិក្ខាគ្រឿងចក្រដ៏មានសារៈសំខាន់នេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបាន ណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាព ក្រោមឪវាទក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់លើកការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់សម្ភារៈបរិក្ខា និងគ្រឿងចក្រ ទាំងអស់នេះឱ្យបានត្រឹមត្រូវចំទិសដៅ និងប្រកបដោយការទទួលខុស។ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីជម្រាបជូនថា៖ សមិទ្ធផលដែលយើងសម្រេចបាន នាពេលគន្លងមក រួមទាំងថ្ងៃនេះផងនោះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសកម្ពុជា-ចិន ដូច្នេះ យើងត្រូវរួមគ្នា បន្តនូវ វប្បធម៌ កិច្ចសហប្រតិបត្តិការនេះ ឲ្យបានល្អរហូតតទៅ។ចុងក្រោយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះក្រុមហ៊ុនវិនិយោគដឹកជញ្ជូនហឺណាន ជាពិសេសប្រជាពលរដ្ឋនិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលជាមិត្តជិតស្និទ្ធិ និងមានទំនាក់ទំនងចំណងមិត្តភាពជាប្រវត្តិសាស្រ្តដ៏យូរលង់ ដែលបានផ្តល់សម្ភារៈរិក្ខាគ្រឿងចក្រយ៉ាងច្រើនមកក្រសួងសាធារណការ និងដឹកជញ្ជូន។