លោក នុត ពុធដារ៉ា និងលោកជំទាវ គឹម សេដ្ឋានី ចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់រលួស


នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់រលួស និងថ្លែងអំណរគុណបងប្អូនដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ព្រមទាំងទទួលយកសំណើ សំណូមពរ និងតម្រូវការរបស់ពួកគាត់មកដោះស្រាយឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌក៏បន្តចុះពិនិត្យផ្លូវបេតុងថ្មី០១ខ្សែ ស្ថិតក្នុងគម្រោងរបស់រដ្ឋបាលខណ្ឌ ដែលទើបស្ថាបនារួចផងដែរ។