សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានគណៈកម្មការអឺរ៉ុប ជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា ឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេស និងគណៈប្រតិភូ បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយអាស៊ាន ដែលកំពុងរៀបចំឡើងនៅកម្ពុជា៕