(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ២៖៤៥នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក អាន់តូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ឯកឧត្តម អាន់តូនី ប្លីងខេន បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២២។ វត្តមានរបស់ប្រមុខការទូតអាមេរិកនៅកម្ពុជានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៕