ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ និងសំណង់អគារចំនួន ៦៩ខ្នង


(ខេត្តស្ទឹងត្រែង) ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីបញ្ជាការ និងសំណង់អគារចំនួន ៦៩ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូន កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក និងប្រគល់រថយន្តសង្គ្រោះបន្ទាន់ដែលជាអំណោយរបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកជូនដល់តំបន់ប្រតិបត្តិកាសឹករងមណ្ឌលគិរី, រតនគិរី និងស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ទី១៨ សីហា ២០២២ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានដឹកនាំប្រជុំត្រួតពិនិត្យការងារនៅកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ កងទ័ពជើងគោក។