នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ លោកជំទាវ សាយ ចាន់ណាក់ នាយិការង ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងលោកជំទាវ បានចូលរូមរំលែកទក្ខ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាវីរិយាភិរ័ក្ខសិរី អគ្គមហា ឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ឳពុកបង្កើតរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ កាលពីវេលាម៉ោង១៨:០០នាទី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។
សពមហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមកន្លងប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕




