នារសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តមលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុកទាំង១០ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
គួរ បញ្ជាក់ ថា ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ចាម សរុប ចំនួន ៦រូប ក្នុង នោះ ផ្ទេរ ភារកិច្ច ២រូប គឺ ឯកឧត្ដម គន់ សភា មក ពី អភិបាល រង ខេត្ត ត្បូងឃ្មុំ និង ឯកឧត្ដម លី សារ៉ារិទ្ធ មក ពី អភិបាល រង ខេត្ត ព្រះវិហារ ជំនួស ឯកឧត្តម កៅ សុខអាន និង ឯកឧត្ដម អ៊ុ ភឿន គុណវឌ្ឍ ដែល ត្រូវ ផ្ទេរ ភារកិច្ច ទៅ ក្រសួង មហាផ្ទៃ ដោយឡែក អភិបាល រង ថ្មី ៤រូប ទៀត គឺ ឯកឧត្ដម ចាន់ ផល្លី អតីត អភិបាល ក្រុង កំពង់ចាម ឯកឧត្តម ឡោ ចាន់ លី អភិបាល ស្រុកព្រៃឈរ ឯកឧត្តម ស្រី សុភ័ក្ដ្រ ប្រធាន មន្ទីរ ធម្មកា និង សាសនា ខេត្តកំពង់ចាម និង ឯកឧត្តម សា ស៊ី ថា អនុ ប្រធាន ការិយាល័យ នគរបាល ចរាចរ ផ្លូវ គោក ខេត្តកំពង់ចាម ៕